khmer eng
  • គណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំសមាជអេកូឡូស៊ីនេវស្គីលើកទី១១ នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី
     
    ចែករំលែក ៖

    គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញចូលរួមកិច្ចប្រជុំសមាជអេកូឡូស៊ីនេវស្គីលើកទី១១ (Programme of the Eleventh Nevsky Ecological Congress) តាមប្រព័ន្ធនិម្មិត នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០នាទី ម៉ោងនៅប្រទេសកម្ពុជា។
    សូមជម្រាបថា៖ សមាជអេកូឡូស៊ីអន្តរជាតិ Nevsky បានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៨ ក្នុងគោលបំណងផ្តល់ជាវេទិកាជួបជុំគ្នារវាងបណ្តារដ្ឋឯករាជ្យ Commonwealth ហើយសមាជ Nevsky បានប្រារព្ធរៀបចំជាទៀតទាត់នៅក្នុងទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី។
    សមាជអេកូឡូស៊ីអន្តរជាតិ Nevsky បង្កើតឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់៖
    ១-កិច្ចសហប្រតិបត្តិការសភាលើវិស័យពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពបរិស្ថាន និងសុខុដុមនីយកម្មនៃច្បាប់បរិស្ថានរបស់ប្រទេសបណ្តារដ្ឋឯករាជ្យ Commonwealth
    ២-លើកកម្ពស់ច្បាប់ ស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ តាមរយៈការលើកកម្ពស់ច្បាប់ ពាក់ព័ន្ធធនធាន និងបច្ចេកវិទ្យាដែលបញ្ចេញកាកសំណល់ទាប និងមានប្រសិទ្ធភាពថាមពល ដោយ តាមរយៈការកែច្នៃវត្ថុធាតុដើម និងកាកសំណល់
    ៣-បង្កើតសំណើ ស្តីពីរបៀបវារៈគោលនយោបាយបរិស្ថានអន្តរជាតិ និងក្របខណ្ឌសន្តិសុខបរិស្ថាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយភ្នាក់ងារជំនាញនៃអង្គការសហប្រជាជាតិ
    ៤-បង្កើតកិច្ចសន្ទនា និងការចែករំលែកបទពិសោធក្នុងចំណោមតំណាងរដ្ឋាភិបាល សហគមន៍ធុរកិច្ច គ្រឹះស្ថានអប់រំ អង្គការស្រាវជ្រាវ និងអង្គការមិនរកប្រាក់ចំណេញ លើបញ្ហានានាពាក់ព័ន្ធដល់ការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសបណ្តារដ្ឋឯករាជ្យ Commonwealth
    ៥-លើកកម្ពស់ការយល់ដឹង និងការអប់រំអំពីបរិស្ថាន និងការលើកកម្ពស់ទម្លាប់រស់នៅប្រកបដោយសុខភាព…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail